|
|
ខ្សែបម្រើសញ្ជាតិក្រូអាត Luka Modric របស់សេ្តចស Real Madrid នៅតែរក្សាទម្រង់លេងបានយ៉ាងល្អទោះបីជាគេមានវ័យ ៣៦ឆ្នាំក៏ដោយ ។ គួរបញ្ជាក់ថាមានក្លឹបធំៗ ជាច្រើនចាប់អារម្មណ៏លើរូបគេប៉ុន្តែគេហាក់ជាមិនចង់ចាកចេញពីទឹកដីអេស្ប៉ាញឡើយ ។
នៅក្នុងបទសម្ភាសន៏ជាមួយ Sportening គេបានលើកឡើងថា ៖ " ខ្ញុំមិនប្រាកដថាខ្ញអាចលេងបានប៉ុន្មានឆ្នាំទៀតទេ តែខ្ញុំចង់លេងអោយដល់វ័យ ៤០ឆ្នាំ ។ ខ្ញុំកំពុងតែសប្បាយចិត្តនៅអ្វីដែល ខ្ញុំកំពុងធ្វើ ។ ប្រាកដណាស់ខ្ញុំមានមោទនភាពដែលបានលេងនៅក្លឹបដ៏ធំក្នុងលោក ខ្ញុំព្យាយាមហ្វឹកហាត់រាល់ថ្ងៃដើម្បីរក្សាទម្រង់លេងអោយនៅកម្រិតខ្ពស់បំផុត " ៕
ប្រភព : Marca
Europa League Nottingham VS FC Porto ...
ក្លឹប Barcelona ត្រូវបានផ្តល់ការបន្ថែមរបួសធំមុនការប្រកួត El Clasico ចុងសប្តាហ៍នេះ ខណៈដែល Raphinha បានត្រលប់មកហ្វឹកហាត់ក្រុមវិញ នេះបើយោងតាមអ្នកកាសែត Diario AS Javi Miguel ។...
ខ្សែប្រយុទ្ធ Lautaro Martinez របស់ក្លឹប Inter Milan រកបានគ្រាប់បាល់ទី 11 របស់គាត់ក្នុងការប្រកួត Champions League ក្នុងឆ្នាំ 2025 បន្ទាប់ពីរកបានគ្រាប់បាល់ក្នុងជ័យជម្នះ 4-0 លើក្រុម Union St-Gilloise ដូច្នេះក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងការប្រកួតនៅឆ្នាំនេះ។...
Bayern Munich បានផ្តួចផ្តើមទំនាក់ទំនងជាមួយ Manuel Neuer លើការបន្តកិច្ចសន្យារយៈពេលមួយឆ្នាំ ហើយអាចបិទកិច្ចព្រមព្រៀងនេះក្នុងអំឡុងពេលសម្រាករដូវរងា ប្រសិនបើអ្នកចាំទីដែលមិនអាចប្រកែកបានផ្តល់ភ្លើងខៀវ។...
ខ្សែបម្រើ Roberto Martín របស់ក្លឹប Real Madrid Castilla នឹងអវត្តមានប្រហែល 2 ខែបន្ទាប់ពីការធ្វើតេស្តបានបញ្ជាក់ពីរបួសសាច់ដុំសរសៃពួរនៅសរសៃពួរខាងឆ្វេងរបស់គាត់។...